15/05/2026
[English Below]
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល,សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានប្រគល់ជូនលោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នូវសៀវភៅកម្រងរូបភាពស្ដីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផល សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរាជធានី-ខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា (២០២៣-២០២៥)” ដើម្បីតម្កល់ទុកនៅក្នុងបណ្ណាល័យនៃសារមន្ទីរ ស.ស.រ ជាឯកសារ ដ៏មានសារៈសំខាន់ សម្រាប់ការសិក្សា យល់ដឹង និងស្រាវជ្រាវ។
On May 13, 2026, upon the royal instruction of Her Majesty Queen Mother NORODOM MONINEATH SIHANOUK of Cambodia, Samdech Mahamontrei Kuy Sophal, Deputy Prime Minister and Minister of the Royal Palace, presented to Mr. Blaise Kilian, Co-Director of the Preah Srey Icanavarman Museum (SOSORO) a publication titled "Royal Activities and Achievements of Her Majesty Queen Mother NORODOM MONINEATH SIHANOUK of Cambodia in the Capital and Provinces Throughout the Kingdom of Cambodia (2023-2025)". This precious document will be made available to the public at the library of the SOSORO Museum, for general information and research purposes.