មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center We only accept cash at the moment.
(2093)

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាវៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៧:៣០ព្រឹក ដល់ម៉ោង ០៥:៣០ល្ងាច។ ខាងមជ្ឈមណ្ឌលទទួលយកតែសាច់ប្រាក់តែប៉ុណ្ណោះនៅពេលនេះ។

We're open daily from 07:30am - 05:30pm. មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាវៀងរាល់ថ្ងៃ (រួមទាំងថ្ងៃបុណ្យជាតិ) ចាប់ពីម៉ោង ០៧:៣០ព្រឹក រហូតដល់ម៉ោង ០៥:៣០រសៀល។ ខាងមជ្ឈមណ្ឌលទទួលយកតែសាច់ប្រាក់តែប៉ុណ្ណោះនៅពេលនេះ។ សូមអរគុណ។

20/05/2026
[English Below] ទិវាជាតិនៃការចងចាំ ២០ ឧសភា——ថ្ងៃទី ២០ ឧសភា ត្រូវបានកំណត់ជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិមួយធ្វ...
20/05/2026

[English Below]

ទិវាជាតិនៃការចងចាំ ២០ ឧសភា
——
ថ្ងៃទី ២០ ឧសភា ត្រូវបានកំណត់ជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិមួយធ្វើឡើងក្នុងគោលបំណងរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ដែលបណ្ដាលមកពីឧក្រិដ្ឋកម្មនានាដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលត្រូវបានគេទទួលស្គាល់ថាជារបបដ៏ឃោរឃៅ និងខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក តែងតែត្រូវបានជ្រើសរើសសម្រាប់ប្រារព្ធពិធីរំឭកទិវាជាតិនៃការចងចាំនេះឡើង ដើម្បីជាការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ពិធីនេះក៏មានគោលបំណងគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងនូវការឈឺចាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លើសពីនេះ ការប្រារព្ធពិធីនេះក៏ដើម្បីលើកតម្កើងការស្ដារកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការប៉ះប៉ូវការឈឺចាប់ផ្លូវចិត្តទាំងសម្រាប់ក្រុមគ្រួសារជនរងគ្រោះ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ និងលើកកម្ពស់ការផ្សព្វផ្សាយ ក៏ដូចជាការយល់ដឹងអំពីព្រឹត្តិការណ៍ដែលបានកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងសារជាថ្មីទៀតទេ។

សូមឧទ្ទិសទិវាជាតិនៃការចងចាំ ២០ ឧសភា នេះ ជូនដល់ជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត និងរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ក្នុងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បើកជូនទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃបុណ្យជាតិ) ចាប់ពីម៉ោង ០៧:៣០ ព្រឹក រហូតដល់ម៉ោង ០៥:៣០ រសៀល។
សូមអរគុណ។
——
The National Day of Remembrance May 20th is one of the most important days in Cambodia. On this day, we remember and honor the victims of the atrocities and immense suffering endured during the Democratic Kampuchea regime (1975–1979).

Note: Choeung Ek Genocidal Center is open for both national and international visitors everyday, including national holidays starting from 07:30 am until 05:30 pm. Thank you.



[English below]សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱ...
14/05/2026

[English below]

សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧៣យាងចូល៧៤ព្រះវស្សា

On the occasion of the Royal Birthday Celebration of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of the Kingdom of Cambodia, celebrating His 73rd birthday and entering His 74th year.


[English Below]សេចក្តីជូនដំណឹងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ៖ ដើម្បីចូលរួមប្រារព្ធ«ទិវា...
13/05/2026

[English Below]

សេចក្តីជូនដំណឹង

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ៖ ដើម្បីចូលរួមប្រារព្ធ«ទិវាជាតិនៃការចងចាំ ២០ ឧសភា» នាថ្ងៃខាងមុខនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនឹងមិនគិតថ្លៃសំបុត្រចូលទស្សនាមជ្ឈមណ្ឌលពីភ្ញៀវទេសចរអន្តរជាតិ ចាប់ពីម៉ោង០៧:៣០ ព្រឹក រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ការមិនយកថ្លៃសំបុត្រពីភ្ញៀវទេសចរអន្តរជាតិនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយអំពី«ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដែលជាថ្ងៃបុណ្យជាតិធ្វើឡើងដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកតែងតែផ្តល់ទីតាំងសម្រាប់ប្រារព្ធពិធីទិវាជាតិនៃការចងចាំនេះឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងភាពឈឺចាប់ក្នុងឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ មួយវិញទៀតជាការលើកតម្កើងរំឭកដល់ជនរងគ្រោះ ស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ លើសពីនេះទៅទៀត យើងចង់លើកទឹកចិត្តឲ្យភ្ញៀវអន្តរជាតិមកចូលរួមប្រារព្ធទិវានេះ ដោយមកទស្សនាការសម្តែងរឿងរ៉ាវក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយក្រុមសិល្បៈកររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃបុណ្យជាតិ) ចាប់ពីម៉ោង ០៧:៣០ ព្រឹក រហូតដល់ម៉ោង ០៥:៣០ រសៀល។
សូមអរគុណ!

Public Notice:

Choeung Ek Genocidal Center would like to inform the public that as we commemorate the National Day of Rememberance, there is no admission fee to all international visitors who want to visit our center starting from 07:30 am until 12:00 pm on May 20, 2026

We want all national and international visitors to join us in commemorating the importance of the National Day of Rememberance as we remember and honor the victims and suffering from the crimes committed during the Democratic Kampuchea regime (1975-1979). More importantly, there will a live performance to showcase the reality that took place in regime from the Department of Culture and Fine Arts.

Note: Choeung Ek Genocidal Center is open for both national and international visitors everyday, including national holidays starting from 07:30 am until 05:30 pm. Thank you.

[English below]អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័លថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភ...
05/05/2026

[English below]

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាវៀងរាល់ថ្ងៃ (រួមទាំងថ្ងៃបុណ្យជាតិ) ចាប់ពីម៉ោង ០៧:៣០ព្រឹក រហូតដល់ម៉ោង ០៥:៣០រសៀល។ សូមអរគុណ 🙏🏻

Royal Ploughing Ceremony

Note: Choeung Ek Genocidal Center is open for both national and international visitors everyday, including national holidays starting from 07:30 am until 05:30 pm. Thank you.


[English below]ជារៀងរាល់ថ្ងៃសីល ១៥កើត ពេញបូណ៌មី មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកតែងតែនិមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលជូនដល់...
01/05/2026

[English below]

ជារៀងរាល់ថ្ងៃសីល ១៥កើត ពេញបូណ៌មី មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកតែងតែនិមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិការទាំង ៧ សន្តាន ព្រមទាំងជនរងគ្រោះប្រមាណជិត២ម៉ឺននាក់ដែលបាត់បង់ជីវិតយ៉ាងអយុត្តិធម៌អំឡុងសម័យខ្មែរក្រហម នៅក្នុងទីតាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក៏ដូចជាជនរងគ្រោះដទៃទៀតនៅទូទាំងប្រទេស រួមទាំងវីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកមាន លោកជំទាវ រស់ សុភារ៉ាវី ជាប្រធាន រួមជាមួយបុគ្គលិកទាំងអស់ បាននិមន្តព្រះសង្ឈចំនួនមួយអង្គ មកពីវត្តធុតង្គចំការដូង ខណ្ឌដង្កោ ប្រារព្ធពិធីសូត្រមន្តបង្សុកូល វេរប្រគេន គ្រឿងសក្ការបូជា មានដូចជា បច្ច័យ អង្ករ បាយសម្ល ភេសជ្ជៈ ផ្កាភ្ញី ទៀនធូប និងសូមឱ្យវិញ្ញាណក្ខន្ធបុព្វការីជន ជនរងគ្រោះ និងវីរកងទ័ពពលី អញ្ជើញមកទទួលយកបុណ្យកុសលដែលយើងខ្ញុំទាំងអស់គ្នាបានឧទ្ទិសជូននៅថ្ងៃនេះ និងសូមឱ្យអ្នកទាំងអស់នោះបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ទន្ទឹមនឹងនេះ ក្នុងពិធីបង្សុកូលនាខែឧសភា ដែលចំថ្ងៃបុណ្យវិសាខបូជា ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន អង្គពពាល នៃស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សិស្សានុសិស្សក៏បានចូលរួមក្នុងកិច្ចពិធីសាសនា និងបានបរិច្ចាគនូវបច្ច័យសទ្ធាជ្រះថ្លាជាមួយក្រុមការងារយើងផងដែរ។

The Choeung Ek Genocidal Center regularly invites monks to perform Bangskol (memorial prayers) dedicated to the victims of the Khmer Rouge regime, particularly those who perished at the Choeung Ek Killing Fields, as well as the heroic soldiers who sacrificed their lives for the nation.

On the morning of May 1, 2026, the management of the Choeung Ek Genocidal Center led by Director H.E. Ros Sophearavy and the staff have invited a monk from Wat Thoudong Chamkar Doung, Dangkor District, to preside over the ceremony. Ritual offerings including monetary donations, rice, food, beverages, flowers, and incense were presented. Prayers were offered for the spirits of ancestors, victims, and fallen soldiers to receive these merits and attain a peaceful rebirth.

Coinciding with Vesak Bochea Day, this month's ceremony also welcomed teachers and students from Hun Sen Ang P***l High School, Ang Snoul District, Kandal Province. While on an educational visit to the center, the students and faculty demonstrated their sincere faith by making donations and joining the staff in the commemorative prayers.


[English Below]វគ្គបណ្ដុះបណ្ដាល “វិជ្ជាសង្គ្រោះបឋម” ..............................................................នៅថ្ងៃ...
25/04/2026

[English Below]

វគ្គបណ្ដុះបណ្ដាល “វិជ្ជាសង្គ្រោះបឋម” ..............................................................

នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្តីពី “វិជ្ជាសង្គ្រោះបឋម” ជូនមន្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលជើងឯក និងសារមន្ទីរទួលស្លែង សរុបចំនួន 15នាក់ (ស្រី 6នាក់)។

វគ្គបណ្ដុះបណ្ដាលនេះបានបង្រៀនដោយមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ក៏ដូចជាកសាងសមត្ថភាព មន្ត្រីនិងបុគ្គលិក នៃទីតាំង “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ដែលកំពុងបំពេញការងារដើម្បីបង្ការ និងសង្គ្រោះភ្ញៀវទេសចរ មនុស្សជុំវិញខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើងក្នុងពេលបំពេញការងារបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

អំឡុងពេលបណ្តុះបណ្តាល វាគ្មិនជាគ្រូបង្គោលបានបង្រៀនមេរៀនសំខាន់ៗទាំងទ្រឹស្តី និងការអនុវត្ត ដែលបែងចែកចេញជា៣ជំពូកមានដូចជា៖
ជំពូកទី១ វិជ្ជាសង្រ្គោះបឋមនៃកាកបាទក្រហម
ជំពូកទី២ ការសង្រ្គោះជីវិតមូលដ្ឋាន
ជំពូកទី៣ ការថែទាំក្នុងករណីអាសន្ន
សិក្ខាកាមទាំងអស់បានចូលរួមរៀនសូត្រយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានអនុវត្តសកម្មភាពជាក់ស្តែងយ៉ាងផុសផុល ដែល ជាកត្តាយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែង ដែលអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃរួចមក សិក្ខាកាមទាំងអស់បានទទួលនូវវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមរៀន “វិជ្ជាសង្គ្រោះបឋម” ជាមួយគ្រូបង្គោលដែលជាមន្ត្រីជំនាញនៃផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា។

Training Course on “First Aid Skills”..............................................................
On 23–24 April 2026, the Choeung Ek Genocidal Center organized a training course on “First Aid Skills” for officials and staff of the Choeung Ek Genocidal Center and the Tuol Sleng Genocide Museum, with a total of 15 participants (6 females).

This training was conducted by professional first aid specialists from the Cambodian Red Cross, with the objective of enhancing awareness and strengthening the capacity of officials and staff working at Cambodia’s memorial sites. The course aimed to equip participants with the knowledge and skills necessary to prevent accidents and provide timely and effective assistance to visitors in the event of emergencies that may arise during the course of their duties.

During the training, the instructors delivered key lessons through both theory and practical exercises, divided into three chapters as follows:
Chapter 1: First Aid of the Red Cross
Chapter 2: Basic Life Support
Chapter 3: Emergency Care
All participants attended with great attention and enthusiasm, actively engaging in hands-on practice sessions. This played an important role in strengthening both their understanding and practical skills, which can be effectively applied in their daily work.

Upon completion of the two-day training course, all participants received certificates of participation in the “First Aid” course, presented by the instructors who are professional officers from the First Aid Department of the Cambodian Red Cross.

[សេចក្តីជូនដំណឹង]ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ គណៈគ្រប់គ្រងមជ្ឈ...
12/04/2026

[សេចក្តីជូនដំណឹង]

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ គណៈគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាធម្មតា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ សូមអរគុណ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃបុណ្យជាតិ) ចាប់ពីម៉ោង ០៧:៣០ ព្រឹក រហូតដល់ម៉ោង ០៥:៣០ រសៀល។

[Public Notice]

Choeung Ek Genocidal Center would like to inform the public that the center will remain open as usual during the Khmer New Year, from April 14th to 16th, 2026. Thank you.

Note: Choeung Ek Genocidal Center is open for both national and international visitors everyday, including national holidays starting from 07:30 am until 05:30 pm.

[English below]នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្នុង...
10/04/2026

[English below]
នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីបុណ្យបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងជនរងគ្រោះ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ មន្ត្រីរាជការសាលាសង្កាត់ បុគ្គលិកមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងបងប្អូនប្រជាពលរដ្ឋមកពី៤សង្កាត់ សរុបជាង ៥០០នាក់។

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយគ្រឿងសក្ការបូជាចំពោះព្រះរតនត្រ័យ និងការនិមន្តព្រះសង្ឃចំនួន ២៣អង្គ មកពី ២៣វត្តក្នុងខណ្ឌដង្កោ ដើម្បីស្វាធ្យាយមន្តបង្សុកូល និងទទួលទេយ្យទាន។ ពិធីនេះធ្វើឡើងក្នុងគោលបំណង៖
• ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
• សម្តែងការដឹងគុណ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក៏មានពិធីស្រោចស្រពសុគន្ធវារី និងប្រោះព្រំសព្ទសាធុការពរពីសំណាក់ព្រះសង្ឃ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ សូមឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បើកទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃបុណ្យជាតិ) ចាប់ពីម៉ោង ០៧:៣០ ព្រឹក ដល់ម៉ោង ០៥:៣០ រសៀល។ សូមអរគុណ!

On the morning of Friday, April 10, 2026, ahead of the upcoming Khmer New Year festival, the Choeung Ek Genocidal Center organized a solemn memorial ceremony. The event was presided over by Mr. May Mon, Chairman of the Dangkor District Council, and Mrs. Kim Nhep, Governor of Dangkor District. They were joined by deputy governors, council members, administrative directors, civil servants from the district and communes, staff of the Choeung Ek Genocidal Center, and numerous citizens from the four local communes.

The ceremony followed Buddhist traditions, featuring offerings of incense, candles, flowers, and ritual items to the Triple Gem. A total of 23 monks from 23 pagodas across Dangkor District were invited to receive alms and perform memorial chanting. Following the rituals, a blessing ceremony was held where the monks sprinkled holy water to wish happiness, prosperity, and well-being to the center's staff and the community for the New Year.

Visitor Note: The Choeung Ek Genocidal Center remains open to both national and international visitors every day, including public holidays.
• Open Hours: 07:30 am – 05:30 pm


[English below]ទស្សនកិច្ចសិក្សាទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា............នៅថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងា...
05/02/2026

[English below]

ទស្សនកិច្ចសិក្សាទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា............

នៅថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមគ្គុទ្ទេសក៍នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានទទួលស្វាគមន៍ និងដឹកនាំទស្សនកិច្ចសិក្សាដល់សិស្សានុសិស្សចំនួន ៤០០នាក់ និងលោកគ្រូ-អ្នកគ្រូចំនួន ២០នាក់ មកពីវិទ្យាល័យចំនួន១០ ក្រោមការរៀបចំរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងចំណោមទីតាំងពិឃាដទាំង ៣៩១កន្លែង (GEC, 2025) នៃអំពើឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នៅទីតាំងនេះ មានជនរងគ្រោះប្រមាណជាង ២ម៉ឺននាក់ ដែលភាគច្រើនត្រូវបានបញ្ជូនមកពីមន្ទីរស-២១ (គុកទួលស្លែង) ដើម្បីយកមក សម្លាប់ និងកប់យ៉ាងអាណោចអាធ័ម។
ការអប់រំ និងការចុះសិក្សាផ្ទាល់ទីតាំង ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាកត្តាចាំបាច់បំផុតសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីចូលរួមចំណែកក្នុងដំណើរការផ្សះផ្សាជាតិ និងទប់ស្កាត់កុំឱ្យរបបខ្មៅងងឹតនេះវិលត្រឡប់មកវិញជាដាច់ខាត។

On February 2nd and 3rd, 2026, the guide team of the Choeung Ek Genocidal Center welcomed and led a study tour for 400 students and 20 teachers from 10 different high schools. This visit was organized by the Director of the Department of Education, Youth, and Sport of Phnom Penh Capital.
It is noted that the Choeung Ek Genocidal Center is a significant historical site among the 391 ex*****on sites (GEC, 2025) where crimes were committed during the Democratic Kampuchea regime (1975–1979). Approximately 20,000 victims, most of whom were transferred from the S-21 detention center (Tuol Sleng Prison), were brutally killed and buried at this site.
Education and sites visits of Khmer Rouge history are essential for the Cambodian people, especially the younger generation, to contribute to the process of national reconciliation and to ensure that this dark regime never returns.

Address

Phnom Penh
855

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:00

Telephone

+85523305371

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center:

Share