05/05/2026
#រឿងព្រេងទាក់ទងដើមកំណើតរដ្ឋខ្មែរដំបូង តាមការនិទានរបស់អ្នកស្រុកអាយ
ថ្ងៃមួយព្រះថោងបាននាំសេនាទៅក្រសាលតាមឆ្នេរខ្សាច់រហូតដល់កោះគោកធ្លក។ ដោយអស់ព្រះកាយពល ព្រះអង្គក៏ចូលទៅផ្ទំនៅក្រោមដើមធ្លករហូតដល់ពេលរសៀល។ ពេលតើនពីផ្ទំព្រះអង្គឃើញទឹកជោរព័ទ្ធជុំវិញកោះគោកធ្លក។ ដោយមិនអាចយាងត្រឡប់ទៅព្រះបរមរាជវាំង ព្រះអង្គក៏បង្ខំព្រះរាជហឫទ័យសម្រាកនៅទីនោះ រង់ចាំពេលទឹកនាចទៅវិញ។ នាពេលរាត្រីព្រះនាងធារាវត្តី ដែលជាបុត្រីស្ដេចភុជង្គនាគបាននាំភីលៀងចេញមកក្រសាលនៅលើកោះនោះ។ ព្រះថោងទតឃើញព្រះនាង ក៏ចាប់ចិត្តប្រតិព័ទ្ធស្នេហាភ្លាម។ ព្រះអង្គក៏ផ្ដោះផ្ដងស្នេហាជាមួយព្រះនាង។ ស្ដេចភុជង្គនាគបានទទួលព្រះថោងជាកូនប្រសារ និងបានស្រូបទឹកពង្រីកដីគោកឱ្យធំទូលាយធ្វើនគរនោះមានឈ្មោះថានគរគោកធ្លក ដែលជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះឯង។
រូបភាពAi