Archaeology and Anthropology kh

Archaeology and Anthropology kh សិក្សាពីមរតករបស់មនុស្សជាតិ

Preah Damrie Temple at Preah Khan Kampong Svay temples Groups.( Apsara and elephant status.)
21/03/2026

Preah Damrie Temple at Preah Khan Kampong Svay temples Groups.( Apsara and elephant status.)

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះពិនិត្យស្ថានភាពខូចខាតប្រាង្គប្រាសាទព្រះវិហារលើកំពូលភ្...
21/03/2026

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះពិនិត្យស្ថានភាពខូចខាតប្រាង្គប្រាសាទព្រះវិហារលើកំពូលភ្នំដងរែក ដោយអារម្មណ៍ក្តុកក្តួលអួលណែន និងទឹកមុខយ៉ាងស្រងូតស្រងាត់ជាទីបំផុតរកអ្វីថ្លែងពុំបាន។ 🥹🥹
# ចោរសៀមតិរច្ឆាន # ចោរសៀមឈ្លានពានទឹកដី # ចោរសៀមបំផ្លាញមរតកមនុស្សជាតិ # 👎👎👎
Credit @ អាជ្ញាធរជាតិព្រះវិហារ។

គួរមានការរៀបចំតាំងបង្ហាញនៅទីលានរាជដំណាក់ក្នុងរយៈពេលខ្លីឲ្យសាធារណជនបានគោរព និងឃើញពីភាពអស្ចារ្យនៃសិល្បៈបុរាណខ្មែរ។
20/03/2026

គួរមានការរៀបចំតាំងបង្ហាញនៅទីលានរាជដំណាក់ក្នុងរយៈពេលខ្លីឲ្យសាធារណជនបានគោរព និងឃើញពីភាពអស្ចារ្យនៃសិល្បៈបុរាណខ្មែរ។

Avatalokesvāra Bakeng Style.
20/03/2026

Avatalokesvāra Bakeng Style.

Beng Malea temple Credit: Visal (Archaeologist)
20/03/2026

Beng Malea temple
Credit: Visal (Archaeologist)

ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល...
20/03/2026

ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល១ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។

An archaeological team from the APSARA National Authority has been conducting a month-long research study outside the walls of the former Royal Palace of Angkor Thom. The study aims to investigate the structural remains of the ancient moat and the drainage system that once channeled water from the Royal Palace to the exterior and into the surrounding moat.

Shivā Dancing in Khmer Arts from Koh Ker  capital Angkor period.
19/03/2026

Shivā Dancing in Khmer Arts from Koh Ker capital Angkor period.

មរតកអ្នកស្រុកអង្គរ៖ ពិធីកោរជុក តាមបែបបុរាណ នៅតែមានដង្ហើមរស់រវើកក្នុងសហគមន៍ទោះបីជាចរន្តនៃសម័យកាលមានការប្រែប្រួលយ៉ាងណាក្តី...
14/03/2026

មរតកអ្នកស្រុកអង្គរ៖ ពិធីកោរជុក តាមបែបបុរាណ នៅតែមានដង្ហើមរស់រវើកក្នុងសហគមន៍

ទោះបីជាចរន្តនៃសម័យកាលមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកស្រុកអង្គរ នៅតែបន្តថែរក្សាទំនៀមទម្លាប់ពីដូនតា ដែលប្រៀបនឹងកាតព្វកិច្ចដ៏វិសេសវិសាលរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ (ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦) គ្រួសារមួយរស់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប (ខាងលិចប្រាសាទវត្តអាធ្វា) បានរៀបចំពិធីកោរជុកយ៉ាងពេញទម្រង់តាមបែបបុរាណ ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទាំងប្រទេស។

នេះជាការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ នៅក្នុងពិធីដ៏ឱឡារិកនេះ មានក្មេងប្រុសចំនួន៥នាក់ បានចូលរួមក្នុងកិច្ចពិធីកោរជុក ក្រោមការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីលោកយាយ ពៅ ថូ ចាស់ទុំក្នុងសហគមន៍ម្នាក់។ លោកយាយបានរៀបរាប់ទាំងក្តីរំភើបថា នេះជាប្រពៃណីដែលគ្រួសារលោកយាយអនុវត្តតៗគ្នាមកជាច្រើនជំនាន់។ លោកយាយផ្ទាល់ក៏ធ្លាប់បានកោរជុកកាលពីអាយុ១១ឆ្នាំដែរ។ «ទោះដឹងថាត្រូវចំណាយធនធានច្រើន ហើយក្មេងៗដែលទុកជុកអាចនឹងរងការបង្អាប់ ឬរើសអើងពីមិត្តភក្តិដែលមិនយល់ពីតម្លៃវប្បធម៌ក៏ដោយ ក៏ខ្ញុំនៅតែជម្នះធ្វើវា ព្រោះមិនចង់ឱ្យទំនៀមនេះបាត់បង់ត្រឹមជំនាន់ខ្ញុំឡើយ»។ នេះជាសម្តីរបស់លោកយាយ ពៅ ថូ។

កិច្ចពិធីបានប្រារព្ធតាមក្បួនខ្នាតបុរាណយ៉ាងត្រឹមត្រូវ។ លោកតា ម៉ក់ សារ៉ម ព្រឹទ្ធាចារ្យ និងជាអាចារ្យដឹកនាំកម្មវិធីក្នុងវ័យ៧៧ឆ្នាំ បានពន្យល់ថា ពិធីកោរជុកត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ១យប់ ដោយជ្រើសរើសយកថ្ងៃក្នុង «ខែពេញ» (ខែខ្នើត) ដែលជាពេលាមានសិរីសួស្តី៖ ថ្ងៃទី១ ជាការរៀបចំគ្រឿងសក្ការៈ បាយស្រី រានម៉ា និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សែនដូនតា បង្វិលពពិល និងកិច្ចដេកអង្កររាប។ ថ្ងៃទី២ បានចាប់ផ្តើមតាំងពីម៉ោង៤ព្រឹក មានកិច្ចសារអង្កររាប ធ្វើធ្មេញបំពេញលក្ខណ៍ សំពះព្រះអាទិត្យ និងឈានដល់កិច្ចកោរសក់ និងស្រោចទឹកមន្តដំឡើងសិរីសួស្តី។

កិច្ចពិធីដ៏មានអត្ថន័យទាក់ទងនឹង «ការឆ្លងវ័យ» នៅក្នុងប្រពៃណីវប្បធម៌ខ្មែរ។ តាមការបកស្រាយរបស់ លោក តូច សុភះ បុរាណវិទូ និងអ្នកស្រាវជ្រាវវប្បធម៌អរូបីនៃអាជ្ញាធរជាតិអប្សរា ពិធីកោរជុកមិនមែនគ្រាន់តែជាការកាត់សក់នោះទេ ប៉ុន្តែវាគឺជា «ពិធីឆ្លងវ័យ» (Rites of Passage) ដែលបញ្ជាក់ពីការផ្លាស់ប្តូរជីវិតពីកុមារភាព ឈានចូលដល់វ័យយុវជនពេញលក្ខណៈ។ លោកបានបន្ថែមថា ក្រៅពីអ្នកស្រុកអង្គរ ទំនៀមនេះក៏មានអនុវត្តនៅខេត្តភាគខាងជើង និងខាងលិច ដូចជាឧត្តរមានជ័យ និងបន្ទាយមានជ័យដែរ។ ចំពោះគ្រួសារដែលខ្វះខាតធនធាន ពួកគេអាចយកកូនចៅមកផ្ញើធ្វើពិធីរួមជាមួយគ្រួសារដែលមានលទ្ធភាព (ក្នុងចំនួនសេស) ឬនាំកូនទៅកាត់កំប៉ោយនៅប្រាសាទអង្គរវត្ត (លើកំពូលបាកាន្ត) ដែលតំណាងឱ្យភ្នំកៃលាស ក្រោមសក្ខីភាពពីព្រះសង្ឃ និងទេវតា។

បច្ចុប្បន្ន ពិធីកោរជុក បានក្លាយជាពិធីដ៏កម្រមួយនៅក្នុងប្រទេស។ ប៉ុន្តែសហគមន៍នៅតែបន្តរៀបចំខ្លះៗជានិច្ច។ ការស្ម័គ្រចិត្តរក្សាសក់ជុករបស់ក្មេងៗ និងការលះបង់ធនធានរបស់ចាស់ទុំក្នុងភូមិក្រសាំងរលើងនៅពេលនេះ គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ស្មារតីស្រឡាញ់វប្បធម៌ដូនតានៅតែស្ថិតក្នុងដូងចិត្តអ្នកស្រុកអង្គរជាប្រចាំ ទោះជាស្ថិតក្នុងយុគសម័យទំនើបកម្មក៏ដោយ៕

អត្ថបទ៖ យី សុថា
រូបភាព៖ ស៊ិន ប្រណី/ យី សុថា

Akpiseka Prah Phodhisatlokesvara
24/01/2026

Akpiseka Prah Phodhisatlokesvara

23/01/2026
23/01/2026

ពិធីចូលមេមត់ (ចូលមមត់) របស់អ្នកស្រុកសូទ្រនិគម ខេត្តសៀមរាប។

Address

Siem Reap

Alerts

Be the first to know and let us send you an email when Archaeology and Anthropology kh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Archaeology and Anthropology kh:

Share

Category