21/10/2026
ព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក សៅ តុង អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម អុិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលពិធីប្រារព្ធធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។